គ្រឿងផ្សំ
- សាច់គោ (សាច់ផុយ)
- សាឡាដ
- ប៉េងប៉ោះ
- សណ្តែកបារាំង
- ត្រសក់
- ខ្ទឹមបារាំង
- ក្រូចឆ្មា
- ខ្ទឹមស ប្រេងឆា ស្ករ អំបិល ម្រេច ប្រេងខ្យង
របៀបធ្វើ
- ហាន់សាច់គោជាដុំតូចៗ។
- លាងបន្លែអោយស្អាត រួចតំរៀបសាឡាដក្នុងចាន។
- ប៉េងប៉ោះ ពុះជា២ឬមិនបាច់ពុះ
រួចហាន់ជាបន្ទះៗដូចក្នុងរូប។ បន្ទាប់មកតំរៀបជារង្វង់នៅលើសាឡាដ។
- ហាន់ត្រសក់ជាចំណិត (ទទឹង)
តំរៀបជារង្វង់នៅក្នុងឬក្រៅរង្វង់ប៉េងប៉ោះ (ក្នុងរូប
ខ្ញុំអត់បានដាក់ទេ)
- ហាន់ខ្ទឹមបារាំងទទឹងស្តើងៗដូចតំរៀបនៅកណ្តាលរង្វង់ប៉េងប៉ោះនិងត្រសក់។
- កាត់សណ្តែកបារាំងខ្លឺៗ រួចបំពង (ដាក់ប្រេងបន្តិចក្នុងខ្ទះរួចទុកអោយក្តៅ
ចាក់សណ្តែកដែលហាន់រួចចូល ឆាត្រលប់រួចគ្របមួយស្របក់ជាការស្រេច)។
បំពងរួចដួសដាក់លើខ្ទឹមបារាំង។
- បំពងខ្ទឹមសរោយពីលើសណ្តែកបំពង។
- ឆាសាច់គោរួច ដួសដាក់លើសណ្តែកបំពង។
វិធីឆាសាច់គោ៖ ដាក់ប្រេងបន្តិចក្នុងខ្ទះរួចទុកអោយក្តៅ
ចាក់សាច់ចូលដាក់ស្ករ អំបិល ម្រេច ប្រេងខ្យង (ដាក់រាងច្រើនបន្តិច)
ឆាត្រលប់បន្តិចរួចដួសចេញជាការស្រេច។
បើឆាយូរពេកនឹងធ្វើអោយសាច់គោឡើងស្វិត។
ធ្វើទឹកម្រេចក្រូចឆ្មា ទុកញ៉ាំជាមួយជាការស្រេច៕