បង្គាទឹកត្រីកោះកុង
គ្រឿងផ្សំ៖បង្គារ5ខាំ
ស្រា1ស្លាបព្រាបាយ(មិនមានក៏បាន
ចានបន្លែស្រស់សម្រាប់ផ្ទាប់ជាមួយ:
ស្ពៃក្តោប ២ខាំ, កាត់អោយល្មមស្រួលញ៉ាំ (ស្រុះក៏បាន)
ត្រសក់២ផ្លែចិតសំបកចេញ ហើយចិតជាបន្ទះៗ
ជីគ្រប់មុខមួយក្បង់ដៃ បេះយកស្លឹកនិងលាងទឹកអោយស្អាត។
វិធីធ្វើ៖
ដាក់ទឹក 1 ពែងចូលទៅក្នុងឆ្នាំងដាំអោយពុះ ហើយដាក់បង្ការ និង ស្រាទុកចោល 3 នាទី។ បន្ទាប់មកបង្ហូរទឹកចេញ។
រៀបចំបន្លែនិងបង្គារឆ្អិន នៅក្នុងចានបន្លែ។
ចាក់ទឹកត្រីកោះកុងចូលទៅក្នុងចានតូចមួយនិងរៀបចំអោយនៅលើចានបន្លែជាការស្រេច អាចយកមកញ៉ាំជាមួយបាយ
ចំណាំ: ម្ហូបនេះត្រូវបានបរិភោគជាធម្មតាដោយ ផ្ទាប់បន្លែនិងបង្គារឆ្អិនហើយជ្រលក់ក្នុងទឹកត្រីកោះកុង ។
