វិធីធ្វើឆាក្តាមថ្មម្រេចខ្ចី

វិធី​ធ្វើ​ឆា​ក្តាម​ថ្ម​ដែល​ខ្ញុំ​រៀន​នៅពេល​ឈរ​មើល​គេ​ឆាអោយ​នៅ​ក្នុង​ផ្សារ​លើ​ ក្រុង​ព្រះ​សីហនុ  រួច​ហើយ​ក៏​យក​មក​អនុវត្ត​តាម​ទើប​ចេញ​បាន​មួយ​ចាន​ដូច​ក្នុង​រូប​ខាង​លើ។ មើល​ទៅ​ដូច​ជា​គោក​បន្តិច សំរាបអ្នក​ចូល​ចិត្ត​ឆា​ដែល​មាន​ទឹកឆា​ ប៉ុន្តែ​នៅ​ពេល​ចំអិន​គ្រាន់​តែ​ថែម​ទឹក​អោយ​ច្រើនបន្តិច​ទៅ​ជាការ​ស្រេច​ហើយ។

គ្រឿង​ផ្សំ
ក្តាម​ថ្ម
ម្រេច​ខ្ចី  ស្លឹក​ខ្ទឹម
អំបិល  ស្ករ​  ទឹកត្រី(មិន​បាច់​ប្រើ​ក៏បាន)  ប្រេងឆា ​ ប្រេង​ខ្យង  ម្រេច

របៀប​ចំអិន
​លាង​ក្តាម​អោយស្អាត។ បក​ស្នូកចេញ   ដក​ស្រកី​ចេញអោយ​ស្អាតរួច​កាត់ក្តាម​មួយ​ជា​បួន។ ដំ​បំបែក​សំបក​ដង្កៀបដើម្បី​ងាយបរិភោគ។ លាង​ម្រេច​ខ្ចី និង​ស្លឹក​ខ្ទឹម។
 យក​ក្តាមទៅ​ចំហុយ ប្រមាណ​៥​នាទី។​
លាយ​គ្រឿង អំបិល  ស្ករ​  ទឹកត្រី  ប្រេង​ខ្យង រួចភ្លក្ស​មើល​អោយ​មាន​រសជាតិ​ប្រៃផ្អែម​ច្បាស់។
កាត់ស្លឹក​ខ្ទឹមរាង​វែងៗ​បន្តិច
ដាក់​ប្រេង​ឆា​ចូល​ខ្ទះ (ច្រើន​បន្តិច) ទុក​អោយ​ក្តៅដាក់ម្រេច​ខ្ចី​ចូល  រួច​ចាក់​គ្រឿង​ដែល​លាយ​ចូល​ ឆា​ត្រលប់​ចុះ​ឡើងពី​រ​បី​ត្រលប់  ចាក់​​ក្តាម​ដែល​ចំហុយ​រួចចូល ដាក់​ទឹក​បន្តិចឆា​អោយចូល​គ្រឿង​សព្វ រួច​ដាក់​ស្លឹក​ខ្ទឹម​ចូល​ជាការ​ស្រេច៕

ឡុកឡាក់សាច់គោ

គ្រឿង​ផ្សំ
  • សាច់គោ (សាច់​ផុយ)
  • សាឡាដ
  • ប៉េងប៉ោះ
  • សណ្តែកបារាំង
  • ត្រសក់
  • ខ្ទឹម​បារាំង
  • ក្រូចឆ្មា
  • ខ្ទឹមស ប្រេង​ឆា ស្ករ អំបិល ម្រេច ប្រេងខ្យង

របៀប​ធ្វើ
  • ហាន់​សាច់​គោ​ជា​ដុំតូចៗ។
  • លាងបន្លែ​អោយស្អាត រួច​តំរៀប​សាឡាដក្នុង​ចាន។
  • ប៉េង​ប៉ោះ ពុះ​ជា​២​ឬមិនបាច់​ពុះ​ រួច​ហាន់​ជា​បន្ទះ​ៗដូចក្នុង​រូប។ បន្ទាប់​មក​តំរៀបជា​រង្វង់​នៅលើ​សាឡាដ។
  • ហាន់ត្រសក់​ជា​ចំណិត (ទទឹង) តំរៀប​ជា​រង្វង់​នៅក្នុង​ឬ​ក្រៅ​រង្វង់​ប៉េង​ប៉ោះ (ក្នុង​រូប ខ្ញុំ​អត់​បាន​ដាក់ទេ)​
  • ហាន់​ខ្ទឹម​បារាំង​ទទឹងស្តើងៗ​ដូច​តំរៀប​នៅកណ្តាល​រង្វង់​ប៉េងប៉ោះនិង​ត្រសក់។
  • កាត់​សណ្តែក​បារាំង​ខ្លឺៗ រួច​បំពង (ដាក់​ប្រេងបន្តិចក្នុង​ខ្ទះរួច​ទុក​អោយ​ក្តៅ ចាក់​សណ្តែក​ដែល​ហាន់​រួច​ចូល ឆា​ត្រលប់រួច​គ្រប​មួយ​ស្របក់​ជា​ការស្រេច)។ បំពង​រួច​ដួស​ដាក់​លើ​ខ្ទឹមបារាំង។
  • បំពង​ខ្ទឹម​ស​រោយ​ពី​លើ​សណ្តែក​បំពង។​
  • ​ឆា​សាច់គោ​រួច​ ដួស​ដាក់​លើ​សណ្តែក​បំពង។ វិធី​ឆា​សាច់គោ៖ ដាក់​ប្រេងបន្តិចក្នុង​ខ្ទះរួច​ទុក​អោយ​ក្តៅ ចាក់​សាច់​ចូល​ដាក់​ស្ករ អំបិល ម្រេច ប្រេង​ខ្យង (ដាក់​រាង​ច្រើន​បន្តិច) ឆា​ត្រលប់​បន្តិច​រួច​ដួស​ចេញ​ជា​ការ​ស្រេច។ បើ​ឆា​យូរពេក​នឹង​ធ្វើអោយ​សាច់គោឡើង​ស្វិត។

ធ្វើ​ទឹក​ម្រេចក្រូចឆ្មា ទុកញ៉ាំជាមួយ​ជាការស្រេច៕

សាច់មាន់ទ្រង់គ្រឿង

របៀបធ្វើ៖ សាច់មាន់ទ្រង់គ្រឿង
ថ្ងៃនេះដែលយើងខ្ញុំសូមធ្វើការណែនាំម្ហូបមួយមុខទៀត ដែលទទួលការពេញនិយមយ៉ាងខ្លាំងជាពិសេសនៅតាមបណ្តាភោជនីយដ្ឋាននានា។ ម្ហូបមួយនេះមានឈ្មោះថា សាច់មាន់ទ្រង់គ្រឿង ដោយប្រើប្រាស់គ្រឿងផ្សំផ្សេងៗ ដែលមាននៅក្នុងផ្ទះបាយស្រាប់។
គ្រឿងផ្សំ៖
ភ្លៅមាន់ ២ ភ្លៅ
ស្រា ១ ស្លាបព្រាបបាយ
ទឹកធម្មតា ៣ ស្លាបព្រាបាយ
ទឹកស៊ីអៀវខាប់ ៣ ស្លាបព្រាបាយ
ស្ករ កន្លះស្លាបព្រាបាយ
អំបិល ១ ស្លាបព្រាកាហ្វេ
ប៊ីចេង ១ ស្លាបព្រាកាហ្វេ
ខ្ញីហាន់ហើយ ៤០ ក្រាម
ម្ទេស ១ ផ្លែ
វិធីធ្វើ៖
ជាដំបូងអ្នកត្រូវលាងសាច់មាន់ជាមុនសិន។ ហាន់ម្ទេសជាចំណិតៗ បញ្ឆិតៗ។ ដាក់ប្រេងរុក្ខជាតិឆាទឹកត្រីខាប់ បន្ទាប់មកចាក់ ស្រា, ស្ករ, ទឹកធម្មតា, អំបិល,ប៊ីចេងចូលឆាឲ្យសព្វទុកឲ្យត្រជាក់ បន្ទាប់មកប្រឡាក់សាច់ឲ្យសព្វ ផ្អាប់ទុករយៈ ពេល ២ ម៉ោង។
បន្ទាប់មកដាក់ចំហុយសាច់រយៈពេល ២០ នាទី រួចហើយស្រង់ចេញទុកឲ្យត្រជាក់ កាត់ជាដុំៗ រៀបដាក់ចាន បន្ទាប់មកស្រោចទឹកគ្រឿងខាប់ ដែលសល់ពីប្រឡាក់សាច់ ពីលើសាច់ ហើយរោយម្ទេស និងខ្ញីពីលើជាការស្រេច៕

ខាត់ណាទឹកភ្នែក

របៀបធ្វើម្ហូប "ខាត់ណាទឹកភ្នែក"
គ្រឿងផ្សំ
– សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះស្ដើងៗ
– ខាត់ណា កាតលជាកង់ៗ
– ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ចិញ្ច្រាំអោយម៉ត់បន្តិច
– ក្រូចឆ្មា
– ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង
វិធីធ្វើ
– ដាក់ដាំទឹកអោយពុះ រួចដាក់ខ្លាញ់បន្តិច ( ដើម្បីអោយបន្លែនៅខៀវល្អ ) ហើយដាក់ខាត់ណាចូល កុំអោយឆ្អិនពេក រួចស្រង់ចេញមកដាក់ទឹកត្រជាក់ បន្ទាប់មកយករៀបដាក់ក្នុងចានដែលត្រូវទទួលទាន អោយបានស្អាត
- ដាក់ខ្លាញ់ចូលក្នុងខ្ទះ ទុកអោយក្ដៅ រួចដាក់សាច់គោចូល ចៀនត្រលប់ចុះត្រលប់ឡើង ( តែមួយភ្លែតទេ ) ហើយស្រង់ចេញ មកហាន់ជាដុំ់ល្មម បន្ទាប់មកយកមករៀបក្នុងចានដែលជាមួយខាត់ណា
- ច្របាច់ទឹកក្រូចឆ្មាក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមក្រហម ខ្ទឹមស ម្ទេសដែលយើងចិញ្ច្រាំចូលគ្នារួចហើយនោះចូល ( ទុកប្រហែល10នាទី ) ដើម្បីកុំអោយក្រពុលខ្ទឹម រួចហើយដាក់ ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង កូរអោយរលាយចូលគ្នាអស់ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ទើបយកមកស្រោចពីលើសាច់ និង ខាត់ណា ដែលយើងបានរៀបចំទុកនោះ រួចជាការស្រេច ។

🌟 មុខម្ហូបនេះ ត្រូវការប្រើម្ទេសអោយច្រើន ហិរខ្លាំង ទើបឆ្ងាញ់



បង្គាទឹកត្រីកោះកុង

បង្គា​ទឹក​ត្រី​កោះ​កុង​
គ្រឿង​ផ្សំ​៖​
បង្គារ​5​ខាំ​
ស្រា​1​ស្លាប​​ព្រា​បាយ​(មិន​មាន​ក៏​បាន​
ចាន​បន្លែ​ស្រស់​សម្រាប់​ផ្ទាប់​ជា​មួយ:​
ស្ពៃ​ក្តោប ​​២​ខាំ, ​កាត់​អោយ​ល្មម​ស្រួល​ញ៉ាំ ​(ស្រុះ​ក៏​បាន​)
ត្រសក់​២​ផ្លែ​ចិ​ត​សំបក​ចេញ ​ហើយ​ចិត​ជា​បន្ទះ​ៗ    ​
ជី​គ្រប់​មុខ​មួយ​ក្បង់​ដៃ ​បេះ​យក​ស្លឹក​និង​លាង​ទឹក​អោយ​ស្អាត​។​
វិធី​ធ្វើ​៖​
ដាក់​ទឹក ​1 ​ពែង​ចូល​ទៅ​ក្នុង​ឆ្នាំង​ដាំ​អោយ​ពុះ ​ហើយ​ដាក់​បង្ការ ​និង ​ស្រា​ទុក​ចោល ​3 ​នាទី​។ ​បន្ទាប់​មក​បង្ហូរ​ទឹក​ចេញ​។​
រៀប​ចំ​បន្លែ​និង​បង្គារ​ឆ្អិន ​នៅ​ក្នុង​ចាន​បន្លែ​។​
ចាក់​ទឹក​ត្រី​កោះ​កុង​​ចូល​ទៅ​ក្នុង​ចាន​តូច​មួយ​និង​រៀប​ចំ​អោយ​នៅ​លើ​ចាន​បន្លែ​ជា​ការ​ស្រេច ​អាច​យក​មក​ញ៉ាំ​ជា​មួយ​បាយ ​

ចំ​ណាំ​: ម្ហូប​នេះ​ត្រូវ​បាន​បរិភោគ​ជា​ធម្មតា​ដោយ ​ផ្ទាប់​បន្លែ​និង​បង្គារ​ឆ្អិន​ហើយ​ជ្រ​លក់​ក្នុង​ទឹក​ត្រី​កោះ​កុង ​។​

របៀបធ្វើ មាន់​អាំង​ ​​រស​ជាតិ​អ្នក​ស្រែ

វិជ្ជាធ្វើម្ហូប៖ របៀបធ្វើ មាន់​អាំង​ ​​រស​ជាតិ​អ្នក​ស្រែ

គ្រាន់តែ​លឺថា​មាន់​អាំង​អ្នក​ណាៗក៏​ចង់​ញ៉ាំ​ដែរ ជា​ពិសេស​មាន់ស្រែ​តែ​ម្តង ព្រោះ​វា​មាន​រស់​ជា​ឈ្ងុយ​ឆ្ងាញ់​បែប​ធម្មជាតិ​មិន​ដូច​មាន់​ដែល​គេ​ចិញ្ចឹម​យក​មក​លក់​នៅលើ​ទី​ផ្សារ​សព្វ​ថ្ងៃនេះ​ទេ។ ដូច្នេះ​ចង់​ដឹង​ថា​វិធី​អាំង​មាន់តែ​ឲ្យមាន​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់​សូម​មើល​ពី​វិធី​ណែនាំ​ដូច​ខាង​ក្រោម៖
គ្រឿងផ្សំ
មាន់ស្រែ​មួយ​ក្បាល
ម្ទេស ៥ ផ្លែ
ស្ករសមួយ​ស្លាប​ព្រាកាហ្វេ
អំបិលម៉ត់កន្លះ​ស្លាប​ព្រាកាហ្វេ
ខ្ទឹមស ៥ កំពឹស
គល់​ស្លឹកគ្រៃ ហាន់ជាស្រេច
ទឹកត្រី​មួយ​ស្លាប​ព្រាបាយ
ម្រេចម៉ត់ ១ ស្លាប​ព្រាកាហ្វេ
ទឹក​ខ្មះ​កន្លះ​ស្លាប់​ព្រាកាហ្វេ
វិធី​ធ្វើ
១. មុន​ដំបូងចាប់​ផ្តើម បុក​គល់​ស្លឹក​គ្រៃ, ​ខ្ទឹម, ម្រេច, អំបិល, ទឹកត្រី​ចូល​​គ្នា​​ឲ្យសព្វ​ល្អ ​រួច​យកមកប្រឡាក់​សាច់​​មាន់ ហើយ​​ទុក​រយៈពេលប្រហែល​ជា ២​ម៉ោង ទើប​​យក​​សាច់​​នោះ​​ទៅ​​អាំង​​ឲ្យ​ខ្ពស់​ពីរងើក​ភ្លើម​បន្តិចដើម្បី​កុំ​ឲ្យ​ឆ្អិន​តែ​ខាង​ក្រៅ ។
៣. ពេល​​សាច់​​ឆ្អិន​​ឡើង​​ពណ៌​ក្រហម​ឆ្អិន សូម​កាត់​​ដុំ​ៗ​​រៀប​​ដាក់​​ចាន ហើយ​អ្នក​អាច​ទទួលទាន​ជាមួយ​ទឹក​ត្រី​​ផ្អែម ឬ​​ទឹក​ទឹក​ជ្រក់​​ផ្សេង​​ទៀត​​ក៏​​បាន​ទៅតាម​ការ​ចូល​ចិត្ត ។
វិធី​ធ្វើ​​ទឹក​ជ្រលក់​​៖
ម្ទេស​​ចង្អុល​​មេឃ ២ ទៅ ៣​ គ្រាប់, ខ្ទឹម​​ជ្រក់ ១​​មើម, ស្ករស ១​ស្លាប​ព្រា​បាយ, អំបិល​ម៉ត់​កន្លះ​​ស្លាប​ព្រា​កាហ្វេ, ទឹក​​ខ្ទឹម​​ជ្រក់ ២​ស្លាប​ព្រា​បាយ ទឹក​ខ្មេះ ១​​ស្លាប​ព្រា​បាយ។ សូម​ចាប់​ផ្តើម បុក​​ម្ទេស, ខ្ទឹម​​ជ្រក់​អោយម៉ត់​ជាមុន រួច​ដាក់​​ស្ករ, អំបិល, ទឹក​​ខ្ទឹម​​ជ្រក់ និង​​ទឹក​ខ្មេះ ហើយ​កូរ​​វា​ឲ្យរ​លាយ​​ចូល​​គ្នា៕

របៀបធ្វើម្ហូប ឆា-បង្គាជាមួយទឹកឃ្មុំ

របៀបធ្វើម្ហូប ឆា-បង្គាជាមួយទឹកឃ្មុំ

គ្រឿងផ្សំ៖
បង្គា 10 ទៅ 15 ក្បាល
ទឹកឃ្មុំ 2 ស្លាបព្រា​បាយ
ប្រេងឆា 2 ស្លាបព្រា + 1 ស្លាបព្រា​កាហ្វេ
ទឹកក្រូច​ឆ្មា 1 ស្លាបព្រា​កាហ្វេ
ខ្ទឹមស​ជ​ញ្ជ្រាំ 1 ស្លាបព្រា​កាហ្វេ
អំបិល និង​ម្រេច
ខ្ទឹម(ដើម) 2 ដើម កាត់ខ្លីៗប្រវែង 5 សង់ទីម៉ែត្រ
ក្រូចឆ្មា 2 ឬ បី​ចំណិត

របៀប​ធ្វើ៖
១.លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា​ដើម្បី​ធ្វើ​ទឹកជ្រលក់ លើកលែងតែ​បង្គា និង​ខ្ទឹម​ដើម។

២.លាង​បង្គា និង​ចម្រោះ​ទឹក បន្ទាប់មក​ប្រឡាក់​បង្គា​ជាមួយ​ទឹកជ្រលក់​ទុក​ឲ្យ​ចូលជាតិ​យ៉ាងតិច 30 នាទី។

៣.ចាក់​ប្រេងឆា​ជាមួយនឹង​ខ្ទះ ហើយ​ទុក​ប្រេងឆា​ឲ្យ​ក្តៅ បន្ទាប់មក​ដាក់​បង្គា​ចូល​ឆា​ប្រហែល 4 ទៅ 6 នាទី។

៤.ហាន់​ខ្ទឹមបារាំង រួច​បង់​ចូលក្នុង​ខ្ទះ​បង្គា រួច​ឆា​ត្រលប់​ឲ្យ​លឿន​បំផុត

៥.ដួស​បង្គា​ដាក់​ក្នុង​ចាន រួច​បរិភោគ​ដោយ​រីករាយ ក្តៅៗជាមួយ​ក្រូចឆ្មា​គឺជា​ការ​ស្រេច៕

បន្ទាប់ពី​បានដឹង​ពី​គ្រឿងផ្សំ​និង​របៀប​ធ្វើ​ហើយ​តើ​ប្រិយមិត្ត​មាន​ ចំណាប់អារម្មណ៍​ចង់​សាកល្បង​ធ្វើ​មុខម្ហូប​ឆាប​ង្គា​ជាមួយ​ទឹកឃ្មុំ​ដែរឬទេ?